អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ហង្ស ពុទ្ធា៖ ការ​ពង្រាយ​កង​កម្លាំង​តាម​ការិយាល័យ​បោះ​ឆ្នោត​មិន​មែន​ជា​រូបភាព​គំរាម​កំហែង​អី​ទេ

សំឡេង ០៨:៤២
ដោយ៖ វណ្ណ សុគន្ធា

នៅ​រសៀល​នេះ គ.ជ.ប​បាន​ជួប​ជាមួយ​តំណាង​សហភាព​អឺរ៉ុប ស្ថានទូត​ជប៉ុន និង​ស្ថានទូត​អាមេរិក ដើម្បី​ពិភាក្សា​គ្នា​អំពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ។ ជំនួប​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន គ.ជ.ប បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ការ​ការពារ​សន្តិសុខ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ស្អែក។ លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប គឺ​ជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ ដែល​វណ្ណ សុគន្ធា សាក​សួរ​ជុំវិញ​បញ្ហា​ទាំង​ពីរ​ខាង​លើ។ និយាយ​ដោយ​ឡែក ចំពោះ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត លោក​ហង្ស ពុទ្ធា បាន​សង្កត់​ធ្ងន់​ថា គឺ​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សម្រាប់​ការ​បោះ​ឆ្នោត មិន​មែន​ជា​រូបភាព​គំរាម​កំហែង​អី​ទេ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ