ភ្ញៀវប្រចាំថ្ងៃ

លោក ហង្ស ពុទ្ធា៖ ជំនួយ​របស់​រដ្ឋាភិបាល​ចិន មិន​ប៉ះ​ពាល់​ដល់​ឯករាជ្យ​ភាព​របស់ គ.ជ.ប

សំឡេង ១១:០០
​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​
​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​

ការបិទផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ​មករា ឆ្នាំ ២០១៧ខាង​មុខ​នេះ។ លោក​បណ្ឌិត ហង្ស ពុទ្ធា អ្នកនំាពាក្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គជប ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ បាន​បញ្ជាក់​ថា ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដំបូង​នេះ នឹង​ផ្តល់​សារៈ​សំខាន់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ពិនិត្យ​ឈ្មោះ​ដើម្បី​ធានា​ថា ឈ្មោះ​របស់​ពួកគេ​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី។ បើ​តាម​លោក ហង្ស ពុទ្ធា នឹង​មាន​ឈ្មោះ​ស្ទួន​រាប់​ពាន់​នាក់​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ។ ទាក់ទង​នឹង​បញ្ហា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ជាង​១០​លាន​ដុល្លារ​អា​មេរិក​ដល់ គជប វិញ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា នឹង​មិន​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​របស់ គជប នោះ​ទេ។