ភ្ញៀវប្រចាំថ្ងៃ
លោក ហង្ស ពុទ្ធា៖ ពលរដ្ឋចុចទៅលេខ ១២៨៥ នឹងដឹងពីទីកន្លែងនិងរបៀបចុះឈ្មោះបោះឆ្នោតថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះ គឺលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។ នៅថ្ងៃស្អែកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ដាក់ឲ្យដំណើរប្រព័ន្ធបច្ចេកទេសថ្មីមួយសម្រាប់ពលរដ្ឋ ដែលចង់ដឹងពីរបៀបនៃការចុះឈ្មោះ និងស្វែងរកទីកន្លែងចុះឈ្មោះតាមរយៈលេខទូរសព្ទ១២៨៥។ ឆ្លើយតបនឹងចម្ងល់របស់វិទ្យុបារាំងលោក ហង្ស ពុទ្ធា ថាប្រព័ន្ធសួរព័ត៌មានថ្មីតាមរយៈខ្សែទូរសព្ទនេះនឹងជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ និងកាន់តែមានតម្លាភាពថែមទៀតផង។