លោក ហូ វណ្ឌី៖ ក្រៅ​ពី​អាស៊ាន​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​កំសាន្ត​ហួស​ទៅ​ដល់​អឺរ៉ុប​ទៀត​

សំឡេង ១១:២១
លោក ហូ វណ្ឌី ទី​ប្រឹក្សា​​សមាគម​​ទី​​ភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា
លោក ហូ វណ្ឌី ទី​ប្រឹក្សា​​សមាគម​​ទី​​ភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា សហការី

នៅ​ក្នុង​ឱកាស​ឈប់​សម្រាក នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​ដំណើរ​កំសាន្ត​នៅ​ក្នុង​ប្រទេស និង​ខ្លះ​ទៀត​បន្ត​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស។ លោក ហូ វណ្ឌី ទី​ប្រឹក្សា​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើងនៅ​រាត្រី​នេះ កត់សម្គាល់ថា ពលរដ្ឋខ្មែរ​ឥលូវ​មាន​លទ្ធភាព​ធ្វើ​ដំណើរ​កំសាន្ត​ហួស​ពីប្រទេស​តំបន់​អាស៊ាន ឈាន​ទៅ​ដល់​ប្រទេស​ប៉ែក​អឺរ៉ុប​ទៀត​ផង។