អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ហ៊ុន ម៉ាណែត​៖​« បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​អាមេរិក​គឺ​ជា​ឱកាស​ បង្ហាញ​ពី​ប្រទេស​ខ្មែរ​ មិន​មែន​ជា​ពេល​ដែល​ត្រូវ​ឈ្លោះ​គ្នា​ទេ»

សំឡេង ១២:០៩
លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​
លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ សហការី
ដោយ៖ ញឹម សុផល

ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ក្នុង​ទីក្រុង​ឡុង​ប៉ិច​ឬ​គេ​ហៅថា​(​Khmer Town) រដ្ឋកាលីហ្វ័រនី​ សហរដ្ឋអាមេរិក បាន​ត្រៀម​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​នេះ ដោយ​មាន​ការ​ ដង្ហែរ ព្យុះ​ហយាត្រា​និង​សម្តែង​សិល្បៈ របាំ​ប្រពៃណី​ខ្មែរ​ផង​ដែរ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​ឆ្នាំ​នេះ​មាន​ការ​អញ្ជើញ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​គណៈប្រតិភូ​ពី​ក្រសួង​នានា​ផង​ដែរ។ ទាក់ទង​ទៅ​នឹង​ការ​ព្រមាន​ធ្វើ​បាតុកម្ម​របស់​អង្គការ​មួយ​នៅ​សហរដ្ឋ​អាមេរិក​ប្រឆាំង​វត្ត​មាន​លោក, លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ជំហរ មិន​រាថយ​ទេ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​នេះ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ