កម្ពុជា

លោក​​ ហ៊ុន សែន​ ព្រមាន​​ចាប់​ខ្លួន​អ្នក​និយាយ​ពី​ផែន​ទី​ក្លែង​ក្លាយ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa

នៅ​ព្រឹក​​នេះ ​លោក​​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន ​សែន ​បាន​​ប្រកាស​​ថា​ ទោះ​បី​​អ្នក​ណា​​ក៏​ដោយ ​បើ​បន្ត​​និយាយ​​ពី​​ផែន​ទី​​ក្លែង​​ក្លាយ​​គឺ​​នឹង​ត្រូវ​​ចាប់​ខ្លួន។​ ការ​លើក​ឡើង​​របស់​​លោក​​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន ​សែន ​បាន​​ធ្វើ​ឡើង​​ក្រោយ​ពី​​តំណាង​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​មួយ​​រូប ​​គឺ​លោក ​​អ៊ុំ សំ​​អាន​​ ត្រូវ​​បាន​​​តុលាការ​​​សាលា​ដំបូង​​​កំពុង​​​សាក​សួរ ​​ក្រោយ​ពី​​តំណាង​រាស្ត្រ​​រូប​នេះ​​ជា​ញឹក​ញាប់​​តែង​តែ​​និយាយ​​ពី​​រឿង​​ផែន​ទី​​របស់​​រដ្ឋាភិបាល​​កម្ពុជា។​

ផ្សាយពាណិជ្ជកម្ម

លោក​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន ​សែន ​បាន​​បន្ត​ថា ​ការ​ចាប់​​ខ្លួន​​តំណាង​រាស្ត្រ​​មួយ​រូប​​របស់​​គណបក្ស​​ប្រឆាំង ​គឺ​​ដោយ​សារ​​ជា​​បទ​​ល្មើស​​ជាក់​​ស្តែង​ ហើយ​​ពេល​​ដែល​​សមត្ថ​​កិច្ច​​ចាប់​​ខ្លួន​ គឺ​​ហ្វេ​ស​​ប៊ុ​ក​​របស់​​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​​នៅ​តែ​​ផ្សាយ​​ពី​​ផែន​ទី​​នៅ​ឡើយ​។ លោក​នាយក​​រដ្ឋ​មន្ត្រី​​បាន​​លើក​​ឡើង​​ថា​ លោក​​បាន​​ផ្តល់​​ឱកាស​​គ្រប់​គ្រាន់​​ក្នុង​ការ​​ផ្ទៀង​ផ្ទាត់​​ផែន​ទី ​ដោយ​​យក​​ផែន​ទី​ពី​​អង្គការ​​សហ​ប្រជាជន​ និង​​ប្រទេស​​បារាំង​ ហើយ​​គ្មាន​អ្វី​​ខុស​គ្នា​​នោះ​ទេ។​ លោក​​បញ្ជាក់​​យ៉ាង​​ដូច្នេះ​​ថា​ បើ​តាម​​ផ្លូវ​ច្បាប់​​គឺ​​គ្មាន​​ការ​​ផ្តល់​ឱកាស​ឲ្យ​​ផ្ទៀង​​ផ្ទាត់​​ផែន​ទី​​នោះទេ។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI