លោក ហ៊ុន សែន «ដកមន្ដ្រី» ដើម្បីយកចិត្តរាស្ត្រ?
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៣៥
សំណុំរឿងមន្ទីរសុខាភិបាលក្រុងភ្នំពេញឃាត់រថយន្តសង្គ្រោះបន្ទាន់របស់វិទ្យុ ABC បានក្ដៅដល់នាយករដ្ឋមន្ដ្រី។ នាយករដ្ឋមន្ដ្រីខ្មែរ លោក ហ៊ុន សែន ដែលកាលពីម្សិលមិញនេះ បានធ្វើអន្តរាគមន៍ប្រគល់រថយន្តនោះទៅឲ្យវិទ្យុ ABC វិញ និងថែមទាំងដកតំណែងប្រធានមន្ទីរសុខាភិបាលក្រុងភ្នំពេញគ្រវាត់ចោលទៀតផង។ សម្រាប់អ្នកវិភាគនយោបាយនិងសង្គម ការដកតំណែងមន្ត្រីដោយសេរីរបៀបនេះ បង្ហាញពីការយកចិត្តរាស្ត្រពីសំណាក់លោកនាយករដ្ឋមន្ដ្រី។ ហើយវាក៏បានឆ្លុះបញ្ចាំងពីរបៀបធ្វើការគ្មានប្រព័ន្ធ នៅក្នុងជួររដ្ឋាភិបាលផងដែរ។