លោក ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីការបរទេសកម្ពុជាឲ្យកោះហៅទូតម៉ាឡេប្រចាំនៅកម្ពុជាទៅបំភ្លឺ
នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃចន្ទនេះ នៅ វិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ឲ្យកោះហៅឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាទៅបំភ្លឺ ខណៈប្រធានបទស្តីពីវីរុស Covid-19 ដែលបានពាក់ព័ន្ធលើសស្ត្រីជនជាតិអាមេរិកកាំងម្នាក់ ដែលចេញពីនាវា Westerdam ចតនៅកម្ពុជា នៅតែមានភាពមិនដាច់ស្រឡះនៅឡើយរវាងកម្ពុជា និងម៉ាឡេស៊ី។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី បានប្រាប់អ្នកកាសែតថា បញ្ហាកម្ពុជានិងម៉ាឡេស៊ីពេលនេះ វាមិននាំទៅដល់ជំលោះការទូតរវាងប្រទេសទាំងពីរនោះទេ តែកម្ពុជាត្រូវការការបញ្ជាក់ឲ្យបានច្បាស់លាស់ខណៈអ្នកដំណើរមួយនាវារួមទាំងប្តីរបស់ស្ត្រីវ័យ៨៣ឆ្នាំរូបនោះ គ្មានអ្នកណាមានជំងឺដែលបណ្តាលមកពីមេរោគរលាកផ្លូវដង្ហើម Covid-19នេះទេ។
ចុះផ្សាយនៅថ្ងៃ៖
សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ