អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​ការ​បង្រា្កប​និង​ដាក់​ទោស​មេ​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ ​ជា​ការ​ចំណាត់​ការ​មួយ​យឺត​យ៉ាវ​?​

សំឡេង ១១:៤៦
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ដោយ៖ ញឹម សុផល

បន្ទាប់​ពី​បង្កា្រប​លើ​ទីតាំង​ជួញ​ដូរ​និង​ចែក​ចាយ​គ្រឿង​ញៀន​ដ៏​ធំ​មួយ​នៅ​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ អ្នក​ទទួល​ខុស​ត្រូវ​ទីតាំង​កំសាន្ត​នេះ គឺ​លោក​ឧកញ៉ា គិត ធាង ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ប៉េហ្ស៊ី​។ កាល​ពី​ថ្ងៃ​អង្គារ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​ផ្ញើ​សារ​ចុង​ក្រោយ​យ៉ាង​ច្បាស់​លាស់ ដោយ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជីក​ឲ្យ​ជ្រៅ​ដើម្បី​ចាប់​មេ​ខ្លោង​គ្រឿង​ញៀន​យក​មក​ដាក់​ទោស​ឲ្យ​បាន ដោយ​គ្មាន​ការ​លើក​លែង​។ ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​សំដៅ​ដល់​ការ​ដាក់​ទោស​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ធំៗ​ដូច្នេះ ត្រូវ​បាន​អ្នក​តាម​ដាន​សង្គម​មាន​ការ​សាទរ ហើយ​ខ្លះ​ទៀត​ក៏​មាន​ការ​រារែក​ក្នុង​ការ​អបអរ​ដែរ ខណៈ​លទ្ធផល​យូរ​អង្វែង​ដែល​រំពឹង​ទុក​នៅ​មិន​ទាន់​មាន​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ