អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច៖ការ​ស្និទ្ធ​ស្នាល​រវាង​លោក​ហ៊ុន សែន និង​លោក​ដូណាល់ ត្រាំ ធ្វើ​ឲ្យ​ការ​ប៉ុន​ប៉ង​របស់​អ្នក​ប្រឆាំង​បរាជ័យ

សំឡេង ១០:០៦
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ដូណាល់​ត្រាំ​ប្រធានាធិបតី​អាមេរិក
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ដូណាល់​ត្រាំ​ប្រធានាធិបតី​អាមេរិក @Samdech Hun Sen, Cambodian Prime Minister

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា​រូបភាព​ស្និទ្ធស្នាល​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ដូណាល់​ត្រាំ​ប្រធានាធិបតី​អាមេរិក គឺ​ធ្វើ​ឲ្យ​ការ​ប៉ុន​ប៉ង​ទាំង​ឡាយ​របស់​ក្រុម​ប្រឆាំង​បរាជ័យ។ លោក​បន្ថែម​ថា​បញ្ហា​ខ្វែង​គំនិត​គ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​កន្លង​មក​គឺ​មិន​មែន​ជា​ទំនាស់​គ្នា​ទេ។ ចំណែក​អ្នក​វិទ្យា​សាស្ត្រ​នយោបាយ​លើក​ឡើង​ថា​ការ​បង្ហាញ​ភាព​ស្និត​ស្នាល​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​ការ​ទូត​ប៉ុណ្ណោះ។