លោក ហ៊ុន សែន ប្រកាសពីសមត្ថភាពព្យាបាលរបស់គ្រូពេទ្យកម្ពុជា ដែលអាចប្តូរក្រលៀនបាន និងស្នើឲ្យគ្រូពេទ្យគោរពក្រមសីលធម៌
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យប្រមាណ២៥០០នាក់ នាព្រឹកថ្ងៃចន្ទនេះ នៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀតបានថ្លែងថាលោកមិនអាចទទួលយកបានទេ ចំពោះការលើកឡើងដែលថាគ្រូពេទ្យកម្ពុជាអាក្រក់៩០%។ ក៏ប៉ុន្តែ លោក ហ៊ុន សែន ក៏បញ្ជាក់ដែរថាគេមិនត្រូវមើលស្រាលពីការត្អូញត្អែររបស់ប្រជាពលរដ្ឋនោះទេ។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសដែរថាមន្ទីរពេទ្យយោធាកម្ពុជាក៏មានសមត្ថភាពអាចធ្វើការប្តូរក្រលៀនបានដែរ តែលោកមិនលើកទឹកចិត្តឲ្យមានការលក់ក្រលៀននោះទេ។ ការដណ្តើមអ្នកជំងឺគ្នាទៅព្យាបាលរបស់មន្ទីរពេទ្យឯកជន ក៏ត្រូវបានលោក ហ៊ុន សែន ណែនាំឲ្យក្រសួងសុខាភិបាលត្រូវតែយកចិត្តទុកដាក់ដែរ ដោយជម្រុញឲ្យមន្ទីរពេទ្យឯកជនទទួលខុសត្រូវអ្នកជំងឺពីដើមដល់ចប់ ព្រមទាំងប្រាប់ឲ្យគ្រូពេទ្យទាំងអស់ត្រូវតែគោរពក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យឲ្យបានម៉ត់ចត់ផងដែរ។
សូមស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ