កម្ពុជា-សេដ្ឋកិច្ច

​លោក ហ៊ុន សែន បង្ហាញ​អារម្មណ៍​ធម្មតា​រឿង​បង់​ពន្ធ​អង្ករ​កម្ពុជា និង​ទំនិញ​ផ្សេង​ទៀត​នាំ​ចូល​ទៅ​អឺរ៉ុប នៅ​ពេល​អស់ EBA​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @FB

នៅ​ក្នុង​ពិធី​សម្ពោធ អគារ​អន្ទ្រ​ទេវី របស់​រាជ​បណ្ឌិត​សភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រំលឹក​ឲ្យ​មាន​ការ​ណែ​នាំ​ដល់​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ឲ្យ​សម្លឹង​មើល​ទីផ្សារ​អង្ករ​បន្ថែម​ទៀត ខណៈ​លោក​បាន​ណែ​នាំ​នៅ​ក្នុង​ជំនួប​មួយកា​លពី​ពេល​ថ្មីៗ​នេះទៅ​កាន់​អនុ​ប្រធានា​ធិបតី​ប្រទេស​ប៉ាឡាវ ឲ្យ​ប្រទេស​នេះ ទិញ​អង្ករ​ពី​កម្ពុជា ជា​ជាង​ទិញ​ពី​អាមរិក ដែល​មាន​តម្លៃ​ថ្លៃ និង​ចំងាយ​ផ្លូវ​ដឹក​ជញ្ជូន​ឆ្ងាយ​។ ជុំវិញ​បញ្ហា​អង្ក​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ថ្លែង​ជា​ថ្មី​ម្តង​ទៀត​ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​ថា អង្ករ​កម្ពុជា​នៅ​តែ​អាច​ឈាន​ជើង​ចូល​សហភាព​អឺរ៉ុប​ចំនួន​២៣​ប្រទេស​ដដែល​ដូច​កាល​ពី​មុន ក្នុង​ចំណោម​២៨​ប្រទេស​។ និយាយ​ដល់​ភាព​អនុ​គ្រោះ​ពន្ធ​ពី​សហ​ភាព​អឺរ៉ុប(EBA)ដល់​កម្ពុជា លោក ហ៊ុន សែន នៅ​តែ​អះ​អាង​បែប​ធម្មតា​ថា ការ​បាត់​ទីផ្សារ​និង​បាត់​EBA មាន​លក្ខណៈ​ខុស​គ្នា តែ​លោក​ថា​កម្ពុជា​ចៀស​បង់​ពន្ធ​មិន​រួច​ទេ នៅ​ឆ្នាំ​២០២៥ ឬ២០២៦ ខាង​មុខ នៅ​ពេល​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីក​ចំរើន នោះ​នឹង​អស់​EBA​។  

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក ហ៊ុន សែន រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI