អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន ​អះ​អាង​ថា កម្ពុជា​មិន​បាន​ជាប់​អន្ទាក់​បំណុល ក្នុង​គម្រោង​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ របស់​ចិន​ទេ!​

លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន
លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន @PM Hun Sen Page
១០ នាទី

លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងវេទិកាលើកទី២ ផ្លូវមួយខ្សែក្រវាត់មួយ នាថ្ងៃសុក្រនេះ នៅទីក្រុងប៉េកាំង បាន​អះអាងថាគម្រោង​ផ្លូវមួយ ខ្សែក្រវាត់មួយ របស់​ចិន មាន​តែផ្តល់​ការ​អភិវឌ្ឍន៍ មិន​មែន​ជាអន្ទាក់​បំណុល ដូចការ​លើកឡើង​របស់​ប្រទេស​មួយ​ចំនួន​នោះទេ។ លោក​ហ៊ុន សែន បាន​លើក​ពីប្រយោជន៍ជាក់​ស្តែង នៃ​ការ​វិនិយោ​គជំហាន​ទី ១​របស់​ចិន ក្នុង​ខេត្តព្រះសីហនុ ដែល​បច្ចុប្បន្នមានក្រុមហ៊ុនចិន ចំនួន១៤៨ កំពុង​ធ្វើ​សហប្រតិបត្តិការ ដោយ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់។ តាម​លោក​ហ៊ុន សែន ការ​អភិវឌ្ឍសេដ្ឋកិច្ចក្រុងព្រះសីហនុ​ជំហាន២ នឹងបន្ត​បង្កើតការងារដល់​ពលរដ្ឋខ្មែរ​ប្រមាណ​ ៨ម៉ឺននាក់ទៀត​​។ លើសពីនេះ លោក​នាយករដ្ឋមន្ត្រី​ខ្មែរ បាន​និយាយ​ផងដែរ ពី​សមិទ្ធផល​សំខាន់​របស់​កម្ពុជា ក្នុង​គម្រោង​ផ្លូវមួយ ខ្សែក្រវាត់មួយ ដូចជា​ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ទៅ​ ព្រះសីហនុ ជាដើម។ 

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ