កម្ពុជា

មេបក្ស​​ទាំងពីរ​​ណែនាំ​​ គ.ជ.ប​​ថ្មី​​ពី​​ឯករាជ្យភាព​

លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។ RFI/ Siv Channa

រដ្ឋសភាជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​៩​ មេសានេះ​បានបើក​សម័យប្រជុំ​របស់ខ្លួន​ដើម្បី​អនុម័ត​លើសមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី។ សមាសភាព​ទាំង៩នាក់​ត្រូវបាន​សមាជិកសភា​ដែលបាន​ចូលរួម១១៧រូប​អនុម័ត​គាំទ្រ​ដោយ​សំឡេង១១៣រូប។ នៅក្នុងនោះ ប្រធានគណបក្ស​ទាំងពីរ​បានឡើង​​ថ្លែង​​ណែនាំ​ឱ្យ​សមាសភាពគ.ជ.ប ​ថ្មីត្រូវ​ធ្វើការ​ឯករាជ្យ និង​មិនចំណុះ​គណបក្ស​ណា​នោះទេ។

ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាន់ភ្ជាប់​អព្យាក្រិត​ភាព ឥតលំអៀង និង​នីតិរដ្ឋ​គឺជា​ពាក្យពេចន៍​ដែល​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី បានឡើង​ថ្លែងម្នាក់ម្តងៗ ណែនាំ​ទៅដល់​សមាសភាព​គ.ជ.បថ្មី​ទាំង៩រូប។ សមាសភាព​ដែលរដ្ឋសភា បាន​អនុម័ត​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​ដោយ​សំឡេង​​១១៣ លើ១១៧សំឡេង។

ប្រធានស្តីទី​គណបក្ស​កាន់អំណាច លោកហ៊ុន សែន៖​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ៖ បើ​តាម​​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន​ដែលបាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​​​នៅក្រោយ​កិច្ចប្រជុំសភា ព្រះរាជ្យកិ្រត្យ​តែងតាំង​សមាសភាពគ.ជ.បថ្មី​ទាំង​៩​រូប ដែលមាន​លោកសិន ប៊ុនហុក​ជាប្រធាន និងលោក គួយប៊ុនរឿន​ជា​អនុប្រធាន​គ.ជ.ប​ថ្មី​នេះ ​នឹង​ត្រូវ​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​លោក គង់ សំអុល កាន់យក​ទៅថ្វាយ​ព្រះមហាក្សត្រ​​កម្ពុជាដល់​ទីក្រុង​ប៉េកាំង​ប្រទេសចិន​នៅថ្ងៃព្រហ្បតិ៍នេះ។ ហើយពិធីស្បថ​កាន់តំណែង​សមាជិកគ.ជ.បថ្មី​នឹងត្រូវ​ធ្វើឡើង​នៅថ្ងៃសៅរ៍ទី១១ មេសា។ ដោយឡែក​ការផ្ទេរតំណែង​ប្រធាន​និងសមាជិកគ.ជ.ប នឹងត្រូវ​ប្រព្រឹត្ត​នៅចន្ទទី ១៣ មេសា សប្តាហ៍​ក្រោយ។ លោក ស៊ិក ប៊ុន ហុក ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត កូតា​គណបក្ស​ប្រជាជនកម្ពុជា បានហៅការណែនាំ​ពីឯករាជ្យភាព​របស់គ.ជ.បថ្មី​របស់លោក ពី​ប្រធានគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនេះ ថា​ជាត្រីវិស័យ​យ៉ាង​ច្បាស់​លាស់​សម្រាប់គ.ជ.ប។ គ.ជ.ប​ដែលធ្លាប់តែ​ត្រូវ​មតិជាតិ​ និង​អន្តរជាតិ​ថា ​ជា​ស្ថាប័ន​ដែល​មាន​និន្នាការ​នយោបាយ​លំអៀង​ទៅកាន់​បក្សកាន់​អំណាច។ ដោយឡែក​លោក រ៉ុង ឈុន ​សមាជិក​​​ថ្មី​គ.ជ.ប​ មកពី​គណបក្ស​សង្គ្រោះជាតិ​ បាន​គូស​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ​លោក​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ដើរ​ចេញ​ពី​គ.ជ.ប​ប្រសិន​បើមាន​ភាព​មិន​ប្រក្រតី ​និង​លំអៀង​នោះ។

បើ​តាម​ប្រធាន​គ.ជ.ប​ថ្មី លោក ស៊ិក ប៊ុនហុក ការ​ជ្រើសរើស​តំណែង​អគ្គលេខាធិការ​ និង​អគ្គលេខាធិការរង ​នឹង​ការ​ប្រព្រឹត្ត​ទៅ​នៃ​អគ្គលេខាធិការដ្ឋាន​នឹង​ធ្វើ​ឡើង​នៅ​ក្រោយ​ពិធី​បុណ្យ​​ចូលឆ្នាំ​ជាតិ​២០១៥នេះ ​ពីព្រោះ​ដើម្បី​ជ្រើសរើស​អគ្គលេខាធិការ​បាន​នោះ​ គ.ជ.ប​ត្រូវ​ការ​ក្រិត្យ​ច្បាប់​ស្តី​ពី​លក្ខខណ្ឌ​តិកៈ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​អគ្គលេខាធិការដ្ឋាន​របស់​គ.ជ.ប​ដាច់​ដោយ​ឡែក​ជាមុនសិន។

បើ​ទោះ​បី​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ ណែនាំ​សមាជិក​ និង​ប្រធាន​គ.ជ.ប​ថ្មី​ពី​អព្យាក្រិត្យ​ភាព​របស់​ខ្លួន​ក៏ដោយ ​ក៏​ប៉ុន្តែ​សង្គម​ស៊ីវិល​នៅ​តែ​លើក​ឡើង​ថា​ គ.ជ.ប​ថ្មី​ដែល​មាន​សមាសភាព​បក្ស​ផ្សេង​គ្នានោះ​ នឹង​អាច​មាន​ភាព​ចម្រូង​ចម្រាស់​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI