លោក ហ៊ុន សែន គាំទ្រលោក ត្រាំ ក្នុងការលុបចោលកិច្ចប្រជុំអាស៊ាន-អាមេរិក នៅខែមីនានេះ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបនាព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រដល់ប្រធានាធិបតីត្រាំសហរដ្ឋអាមេរិក ដែលបានសម្រេចចិត្តផ្អាកកិច្ចប្រជុំអាស៊ាន-អាមេរិក នៅថ្ងៃទី១៤ខែមីនានេះ ដោយសារហេតុផលនៃការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 និងហេតុផលផ្សេងៗទៀត។ លោក ហ៊ុន សែន បន្តថា មានការវិភាគជាច្រើន ជុំវិញការលុបចោលកិច្ចប្រជុំដ៏សំខាន់នេះ ដូចជាការប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃមេរោគ Covid-19 និងការមិនចូលរួមរបស់មេដឹកនាំអាស៊ានមួយចំនួន ក៏ប៉ុន្តែសម្រាប់លោក បញ្ហាប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ជាហេតុផលមួយដែលសមរម្យ។
សូមស្ដាប់ប្រសាសន៍របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ