ភ្ញៀវប្រចាំថ្ងៃ

លោក ​ឡុង ​កុសល​៖​ «​ រាល់​ការងារ​ទាំង​អស់​ដែល​ទាក់ទង​ទៅ​នឹង​ការ​អភិរក្ស​និង​ការ​អភិវឌ្ឍ​ត្រូវ​ឆ្លង​កាត់​ICC​ អង្គរ​»

លោកឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរជាតិអប្សរា។
លោកឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរជាតិអប្សរា។ @Facebook

គណៈកម្មាធិការ​អន្តរ​ជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ​ និង​អភិវឌ្ឍ​តំបន់​រមនីយដ្ឋាន​អង្គរ​ ហៅកាត់​ I​C​C​ អង្គរ ​បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​ និង​ថ្ងៃ​ពុធ​ស្អែក​ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ពាក់ព័ន្ធ​ទាំង​ជនជាតិ​ខ្មែរ​និង​បរទេស ​ប្រមាណ​ជា​៥០០​នាក់​ នៅ​ក្នុង​ខេត្ត​សៀមរាប​។​ លោក​ឡុង កុសល​ អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ថ្លែង​ថា ​កិច្ច​ប្រជុំ​ដែល​មាន​ប្រទេស​បារាំង​និង​ជប៉ុន​ជា​សហ​ប្រធាន​នេះ ​មាន​សារៈសំខាន់​ណាស់ ​សម្រាប់​ប្រទេស​កម្ពុជា​ ហើយ​លោក​រំពឹង​ថា​តាម​រយៈ​កិច្ច​ប្រជុំ​នេះ​នឹង​មាន​លទ្ធផល​ល្អ​ផង​ដែរ​។