ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុ​អ្វី​ពលករ​ខ្មែរ​ជា​ច្រើន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​បរទេស?

សំឡេង ០៤:១៥
រូបភាព​ចាស់៖ ពលករ​ខ្មែរ​រាប់​រយ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជួន​មក​ទម្លាក់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​មួយ​ថ្ងៃៗ​។
រូបភាព​ចាស់៖ ពលករ​ខ្មែរ​រាប់​រយ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជួន​មក​ទម្លាក់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​មួយ​ថ្ងៃៗ​។ RFI/Im Navin

ថ្ងៃ​ទី​១​ឧសភា​នេះ​គឺជា​ទិវា​ពលកម្ម​អន្ដរជាតិ​។ នៅ​ក្នុង​ឱកាស​នេះ មតិ​មួយ​ចំនួន​បាន​លើក​ឡើង​អំពី​គុណ​តម្លៃ​នៃ​ការ​ទៅ​ធ្វើ​ការ​នៅ​បរទេស​របស់​ពលករ​ខ្មែរ​។ ​ពលករ​ខ្មែរដែល​សព្វ​ថ្ងៃ​មាន​​យ៉ាង​ហោច​ណាស់​១លាន១សែន​​នាក់ ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​បរទេស​ និង​ដែល​បាន​ចាក់​បញ្ចូល​ថវិកា​ប្រមាណ​១​ពាន់​៧​រយ​លាន​ដុល្លារ​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​។ ការ​ចេញ​ទៅ​ធ្វើ​ការ​នៅ​បរទេស​របស់​ពលករ​ខ្មែរ​ដូច្នេះ ត្រូវ​បាន​មតិ​មួយ​ចំនួន​យល់​ឃើញ​ថា កើត​ឡើង​​ដោយ​សារ​តែ​នៅ​ស្រុក​ខ្មែរ​គ្មាន​ការងារ​ធ្វើ​។ ប៉ុន្តែ​ជាក់​ស្ដែង មាន​ក្រុមហ៊ុន​និង​ស្ថាប័ន​ច្រើន​ណាស់​ដែល​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​រើស​បុគ្គលិក​មក​ធ្វើ​ការ​។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ?  

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI