អានតួអត្ថបទ
បទយកការណ៍

ជនជាតិដើម​ភាគតិច​ ងាក​មក​ប្រើប្រាស់​សេវា​សុខភាព​ទំនើប​ ច្រើន​ជាង​សែន​ព្រេន​តាម​ជំនឿ

សំឡេង ០៨:៤២
អង្គការ ភ្លែន​អន្តរជាតិ​កម្ពុជា​ បាន​បើក​សម្ពោធ​ការ​សាងសង់​អាគារ​មណ្ឌល​សុខភាព​ថ្មី​មួយ​ទៀត​របស់​ខ្លួន​នៅ​ក្នុង​ឃុំ​ម៉ាលិក ​ស្រុក​អណ្តូង​មាស ​ខេត្ត​រតនគិរី។​
អង្គការ ភ្លែន​អន្តរជាតិ​កម្ពុជា​ បាន​បើក​សម្ពោធ​ការ​សាងសង់​អាគារ​មណ្ឌល​សុខភាព​ថ្មី​មួយ​ទៀត​របស់​ខ្លួន​នៅ​ក្នុង​ឃុំ​ម៉ាលិក ​ស្រុក​អណ្តូង​មាស ​ខេត្ត​រតនគិរី។​ សហការី
ដោយ៖ វណ្ណ សុគន្ធា
១៣ នាទី

នៅ​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​ផ្សេង​ៗ​ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​តែងតែ​ពឹង​អាស្រ័យ​លើ​ការ​សែន​ព្រេន​ ដែល​ពួកគេ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​នឹង​អាច​ជួយ​ព្យាបាល​ជំងឺ​ទាំងឡាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ទោះបី​ពេល​នេះ​ ជំនឿ​នៅ​តែ​ជា​ជម្រើស​មួយ​សម្រាប់​ពួកគាត់​ក៏​ដោយ​ ប៉ុន្តែ​វា​មិនមែន​ជា​ជម្រើស​អាទិភាព​ទៀត​នោះ​ទេ។ ​មន្ត្រី​រដ្ឋាភិបាល​ និង​អង្គការ​ដែល​បាន​ចុះ​ទៅ​អប់រំ​ផ្នែក​សុខភាព​ដល់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្ត​រតនគិរី​ បាន​អះអាង​ដូច​គ្នា​ថា​ ពេល​នេះ​ប្រជាពលរដ្ឋ​ទាំង​នោះ​យល់​ដឹង​បាន​ច្រើន​ជាង​មុន​ពី​បញ្ហា​សុខភាព​ ពោល​គឺ​ពួកគាត់​ងាក​មក​ប្រើប្រាស់​សេវាសុខភាព​ទំនើប​តាម​មន្ទីរពេទ្យ​ ឫ​មណ្ឌល​សុខភាព​ ច្រើន​ជាង​សែន​ព្រេន​តាម​ជំនឿ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ