លោក វ៉ាត់ ចំរើន៖ ការប្រណាំងកង់ពិភពលោកនៅកម្ពុជា អាចជួយបង្កើនសមត្ថភាពកីឡាករ និងផ្តល់ប្រយោជន៍ដល់ទេសចរណ៍កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ប្រទេសកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍កីឡាប្រណាំងកង់លំដាប់ពិភពលោក កំរិត ២.២ (ពីរចុចពីរ) កាត់តាមខេត្តជាប់មាត់សមុទ្រចំនួន៤ ដែលមានចំងាយសរុបប្រមាណជា៥០០គីឡូម៉ែត្រ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែមករាឆ្នាំ២០២០ខាងមុខ។ ការប្រកួតប្រណាំងកង់កំរិតពិភពលោកដែលមានការចូលរួមពីកីឡាករជាង២០០នាក់ មកពី១៨ប្រទេសនេះ បានចាប់ផ្តើមពីតំបន់តារាសាគរខេត្តកោះកុង កាត់តាមខេត្តព្រះសីហនុ ឆ្ពោះទៅកាន់កំពូលភ្នំបូកគោ ក្នុងខេត្តកំពត ហើយត្រូវបញ្ចប់នៅខេត្តកែប។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃអង្គារនេះថា ការប្រកួតកីឡាប្រណាំងកង់នេះ បានផ្តល់ផលប្រយោជន៍ដល់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ កីឡា និងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិផងដែរ។
សូមស្តាប់ប្រសាសន៍ លោក វ៉ាត់ ចំរើន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ