ភ្ញៀវប្រចាំថ្ងៃ
បណ្ឌិត គីម ហ៊ាង៖ «ភ្នាក់ងារវាយតម្លៃអចលនទ្រព្យកម្ពុជា នឹងដណ្តើមការងារធំៗពីបរទេសមកវិញ បន្ទាប់ពីមានសាលាបណ្តុះបណ្តាលត្រឹមត្រូវ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣០
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានសហការគ្នាជាមួយសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការគាំទ្រពីក្រសួងហិរញ្ញវត្ថុផងនោះ បានប្រកាសបើកសាលាបង្រៀនលើវិស័យដីធ្លីជាលើកដំបូងនៅកម្ពុជា។ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ថ្លែងថា ការបង្កើតជាសាលាដីធ្លីនេះឡើង មានអត្ថប្រយោជន៍ច្រើនសម្រាប់កម្ពុជា ពោលគឺជួយឲ្យធនធានមនុស្សខ្មែរ មានសមត្ថភាពខ្ពស់នៅក្នុងការវាយតម្លៃគម្រោងវិនិយោគដីធ្លីធំៗ ដែលបច្ចុប្បន្ន ទីផ្សារនេះ ភាគច្រើនបរទេសជាអ្នកគ្រប់គ្រង។