អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ឆាយ សុផល​៖​ ជំនួប​រវាង​អ្នកសារព័ត៌មាន និងនាយករដ្ឋមន្រ្តីគ្មានវេទិកាសួរឆ្លើយនោះទេ

សំឡេង ១២:២៥
លោក ឆាយ សុផល សមាជិក​គណៈ​កម្មាធិការ​នាយក ក្លឹប​អ្នក​កាសែត​កម្ពុជា
លោក ឆាយ សុផល សមាជិក​គណៈ​កម្មាធិការ​នាយក ក្លឹប​អ្នក​កាសែត​កម្ពុជា @RFI
១៧ នាទី

ជំនួប​ដោយ​កម្រ​រវាង​ក្រុម​អ្នកសារព័ត៌មាន​ជាមួយ​ប្រ​មុខ​រដ្ឋាភិបាល នឹង​ធ្វើ​នៅអាទិត្យ​ស្អែកនេះ នៅឯកោះពេជ្រ។ នេះជា​ជំនួប​ប្រចាំឆ្នាំ​លើកទី២​ហើយ។ នៅ​ក្នុង​នាទីភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នៅរាត្រីនេះ សមាជិក​គណៈកម្មាធិការ​នាយក ក្លឹប​អ្នកកាសែត​កម្ពុជា លោក ឆាយ សុផល បានលើកឡើងថា នឹង​មាន​អ្នក​ចូល​រួម​រហូត​ដល់​៣ពាន់នាក់ បូករួម​ទាំង​មន្រ្តី​ព័ត៌មានមក​ពី​តាម​បណ្តាខេត្ត និង​អ្នក​នាំពាក្យ​ផងដែរ​។ ប៉ុន្តែ​លោក ឆាយ សុផល មិន​រំពឹង​ថា អ្នកកាសែត​អាច​ចោទ​សួរ​សំណួរ​ផ្ទាល់​ទៅ​កាន់​លោក ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានឡើយ ព្រោះ​នេះ​គ្រាន់​តែ​ជា​ពិធី​សំណេះសំណាល មិនមែន​​ជា​ការ​ធ្វើ​សន្និសិទ​សារព័ត៌មាន​នោះទេ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ