ភ្ញៀវប្រចាំថ្ងៃ
លោក ឈុំ សុជាតិ៖«វិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ រៀបរាប់ពីដំណើររឿងតស៊ូរបស់ប្រមុខរដ្ឋាភិបាលរហូតដល់បញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២១
វិមានអនុស្សាវរីយ៍ ឈ្នះ-ឈ្នះ ដែលបានកសាងឡើងកាលពីដើមឆ្នាំ២០១៦ នៅលើផ្ទៃដីទំហំ៨ហិចតារ នឹងត្រូវបញ្ចប់ទាំងស្រុងនៅចុងខែតុលានេះ។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថាវិមានឈ្នះ-ឈ្នះ នេះ នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៩ខែធ្នូខាងមុខ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ លោកចាត់ទុកថា វិមានដ៏ប្រណីតនេះ គឺជាសក្ខីភាពប្រវត្តិសាស្ត្រ បង្ហាញពីការតស៊ូរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន អំឡុងឆ្នាំ១៩៧៧ រហូតដល់ការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។