ភ្ញៀវប្រចាំថ្ងៃ
លោក ឌឹម សុវណ្ណារុំ៖«ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋបានជិត២សែននាក់ ជាលទ្ធផលល្អ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤៤
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃសុក្រនេះ បានប្រកាសថាខ្លួនបានបញ្ចប់កិច្ចការរបស់ខ្លួនហើយ ក្នុងការចុះឈ្មោះប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងដើម្បីឲ្យពួកគេអាចមានសិទ្ធិបោះឆ្នោត ដែលរៀបចំឡើងលើកក្រោយៗទៀតបាន។ លោក ឌឹម សុវណ្ណារុំ សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថាយុទ្ធនាការចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ដែលមានរយៈពេល១៨ថ្ងៃមកនេះ បានបញ្ចប់ទៅដោយជោគជ័យ ខណៈ គ.ជ.ប បានចុះឈ្មោះប្រជាពលរដ្ឋជិត២សែននាក់ បន្ថែមទៀតនៅឆ្នាំនេះ។