អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

តំណាង​គម្រោង Ecolife Cambodia៖ ការ​កាត់​បន្ថយ​ថង់​ប្លាស្ទិក ត្រូវ​ចាប់​ផ្ដើម​ពី​មនុស្ស​ម្នាក់​ៗ

សំឡេង ១៣:២៣
កញ្ញា ក្រិច ស្រីនាង (ឆ្វេង) ប្រធាន​គម្រោង​យុវជន Ecolife Cambodia និង​កញ្ញា សំ លក្ខណា អ្នក​សម្រប​សម្រួល​គម្រោង
កញ្ញា ក្រិច ស្រីនាង (ឆ្វេង) ប្រធាន​គម្រោង​យុវជន Ecolife Cambodia និង​កញ្ញា សំ លក្ខណា អ្នក​សម្រប​សម្រួល​គម្រោង RFI/Rachna IM
ដោយ៖ អ៊ឹម រចនា
១៨ នាទី

ថ្ងៃ​ទី​០៥​មិថុនា​ម្សិលមិញ គឺជា​ទិវា​បរិស្ថាន​ពិភពលោក​។ ក្រសួង​បរិស្ថាន​កម្ពុជា ប្រារព្ធ​ទិវា​បរិស្ថាន​នេះ ដោយ​បើក​យុទ្ធនាការ​រួម​គ្នា​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​។ យុទ្ធនាការ​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​​គម្រោង​យុវជន Ecolife Cambodia ដែល​ធ្វើ​ការ​លើ​បញ្ហា​បរិស្ថាន​។ កញ្ញា ស្រីនាង ប្រធាន​ដឹកនាំ​គម្រោង​នេះ បាន​លើក​ឡើង​ថា ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​បាន​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​​ច្រើន​ដល់​ពិភព​លោក ខណៈ​កញ្ញា សំ លក្ខណា អ្នក​សម្រប​សម្រួល​ទូទៅ​នៃ​គម្រោង​ Ecolife Cambodia លើក​ឡើង​ថា ដើម្បី​​កាត់​បន្ថយ​ថង់​ប្លាស្ទិក គេ​មិនចាំ​បាច់​​រង់​ចាំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​​ជា​អ្នក​ចាប់​ផ្ដើម​ឡើយ តែ​ត្រូវ​ចាប់​ផ្ដើម ពី​មនុស្ស​ម្នាក់​ៗ​ខ្លួន​ឯង​ផ្ទាល់​តែម្ដង​។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ