ភ្ញៀវប្រចាំថ្ងៃ

លោក ហង្ស ពុទ្ធា៖ គជប គ្រប់គ្រងស្ថានការណ៍បានទាំងអស់ ទោះមានការចាប់ខ្លួនសមាជិក

សំឡេង ១១:៤៩
​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​
​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​ @RFI/Somnop

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​​នេះ ​គឺ​​លោក ​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ ​គណៈ​កម្មាធិការ​​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​​កាត់​​ថា​ គជប។​ ឆ្លើយ​តប​​នឹង​​សំណួរ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI ​លោក ហង្ស ពុទ្ធា ​បាន​​បញ្ជាក់​ថា ​គជប ​កំពុង​​មមាញឹក​​ក្នុង​ការ ​ត្រៀម​ខ្លួន​​រៀប​ចំ​​ចុះ​ឈ្មោះ​​បោះឆ្នោត​​ថ្មី ​ដែល​​ធ្វើ​ឡើង​​តាម​បែប​​កុំ​ព្យួ​ទ័​រ។​ បន្ថែម​​លើ​​នេះ ​គជប ​ទើប​តែ​​បាន​សម្រេច​​ធ្វើ​​ប្រតិភូកម្ម​​អំណាច​​ដល់​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់ ​ដើម្បី​​ជួយ​​ដល់​​ការ​ងារ​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​ថ្មី​នេះ​។ ​ដោយ​ឡែក ​ជុំវិញ​​ការ​ចាប់​ខ្លួន​​និង​​ការ​ចោទ​ប្រកាន់​​សមាជិក ​គជប ​ថ្មីៗ​នេះ ​លោក ​ហង្ស ពុទ្ធា​ បាន​​បញ្ជាក់​ថា ​នឹង​មិន​​​ធ្វើ​​​ឲ្យ​​ប៉ះពាល់​​ដល់​​ដំណើរ​ការ​​ចុះ​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​​ថ្មី​​នោះ​ទេ។​ ការ​ចុះ​ឈ្មោះ​​បោះឆ្នោត​​ថ្មី​ នឹង​​ធ្វើ​ឡើង​​ចាប់​ពី​​ថ្ងៃទី​១​ខែ​កញ្ញា ​ដល់​​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។​