អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​ហ៊ុន ម៉ាណែត៖ ​ខ្ញុំ​មិន​ទាន់​​ដែល​​បាន​គិត​ទេ​​ពី​រឿង​​ចង់​ក្លាយ​ជា​​មេដឹក​នាំ​​ប្រទេស​​ទៅ​​ថ្ងៃ​​អនាគត

សំឡេង ១៥:១៩
លោក​ ហ៊ុន ម៉ាណែត នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី៣ ធ្នូ ២០១៥
លោក​ ហ៊ុន ម៉ាណែត នៅ​ក្នុង​បន្ទប់ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី៣ ធ្នូ ២០១៥ RFI/Dyna Seng
ដោយ៖ សេង ឌីណា
២១ នាទី

ភ្ញៀវប្រចាំថ្ងៃ​របស់​យើងនៅថ្ងៃ​នេះ គឺ​លោក​ហ៊ុន ម៉ាណែត កូនប្រុសច្បង​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។ លោក​ហ៊ុន ម៉ាណែត ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​បារាំង និង​ប្រទេស​មួ​យ​ចំនួន​ផ្សេងទៀត នៅ​ក្នុង​តំបន់​អឺរ៉ុប។ ឆ្លើយ​នឹង​សំណួរ​របស់​សេង ឌីណា ទាក់ទង​នឹង​ការ​ដាក់សម្ពាធ​របស់​សហភាព​អឺរ៉ុប ទាក់ទង​នឹង​ការ​ចេញដីកា​តាម​ចាប់ខ្លួន​លោក​សម រង្ស៊ី លោក​ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា សំណុំរឿង​​​លោក​សម រង្ស៊ី គឺ​ជា​សំណុំរឿងតុលាការ​ដែល​ឯករាជ ហើយ​ជា​ស្ថាប័ន​តុលាការ​របស់​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ ហើយថា លោក​មិនមាន​គម្រោង​ជួប​ជជែក​អំពី​បញ្ហា​នេះ​ជាមួយនឹង​មន្រ្តី​ណាមួយ​នៅ​អឺរ៉ុប​នោះទេ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក។ លោ​កក៏​បាន​លើក​ឡើង​ផងដែរ​ថា លោក​មិនទាន់​បាន​គិត​នៅឡើយទេ​​ អំពី​រឿង​ចង់​ក្លាយ​ជា​មេដឹកនាំ​ប្រទេស​ទៅថ្ងៃ​អនាគត។

ផ្សាយពាណិជ្ជកម្ម

វីដេអូ​បទសម្ភាសន៍ រវាង សេង ឌីណា និង​លោក ហ៊ុន ម៉ាណែត

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ