ភ្ញៀវប្រចាំថ្ងៃ
លោក ចាន់ យុត្ថា៖«កម្ពុជានឹងរងការគម្រាមកំហែងពីទឹកជំនន់បន្ថែមទៀតមុនបញ្ចប់រដូវវស្សា»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៣
ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្រិត ដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី នៅថ្ងៃទី១៧ ខែសីហានេះ ដោយទឹកមានកម្ពស់ ១០,៧៥ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្នគឺ ១០,៧០ម៉ែត្រ។ តាមរយៈការហក់ឡើងជាថ្មីនេះ ក្រសួងធនធានទឹក ក៏បានប្រកាសដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា កំពស់ទឹកទន្លេមេគង្គអតិបរមា នឹងកើតមានម្តងទៀតនៅចុងខែកញ្ញា ឬដើមខែតុលា ដែលនឹងមានទឹកធំជាងកំរិតអតិបរមាលើកទី១ នៅក្នុងខែសីហានេះ។