អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ​នេត្រ ​ភ​ត្ត្រា​៖​«​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ត្រៀម​រួចរាល់​ហើយ ​ក្នុង​ការ​ប្រកាស​សាលក្រម​​សំណុំ​រឿង ​០០២​/​០២​»

សំឡេង ១១:៤៩
លោក នេត្រ ភត្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈសាលាក្តីខ្មែរក្រហម
លោក នេត្រ ភត្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈសាលាក្តីខ្មែរក្រហម Visal/rfi

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ​ខាងមុខ​នេះ ​អង្គ​ជំនុំ​ជម្រះ​សាលា​ក្តី​ខ្មែរ​ក្រហម ​នឹង​ធ្វើ​ការ​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿង​ ០០២​/​០២​ ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ ខៀវ សំផន ​និង​នួន ជា​។ ​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទាំងពីរ ​ធ្លាប់​បាន​តុលាការ​ខ្មែរក្រហម​ ផ្តន្ទាទោស​អស់​មួយ​ជីវិត​ម្តង​ហើយ ​កាលពី​ខែ​សីហា​ឆ្នាំ​២០១៤​ នៅ​ក្នុង​សំណុំ​រឿង ​០០២/០១ ​ចំពោះ​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​។ ​លោក ​នេត្រ ភ​ត្ត្រា ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​សាលា​ក្តី​ខ្មែរ​ក្រហម ​បាន​បញ្ជាក់​ថា ​សាលក្រម​ដែល​នឹង​ប្រកាស​ដោយ​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​បើក​សវនាការ​អស់​រយៈ​​ពេល​​​​ជាង​២៨០​ថ្ងៃ ​​និង​ចំណាយ​ពេល​សរសេរ​សាល​ក្រម​អស់​ជាង​១​ឆ្នាំ​ទៀត​​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ