ភ្ញៀវប្រចាំថ្ងៃ
លោកស្រី អ៊ូ ទេពផល្លីន៖ «ស្ថានភាពសិទ្ធិស្ត្រីនៅក្នុងវិស័យសេវាកម្មមិនមានការប្រសើរឡើងទេ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៣
នៅក្នុងឱកាសនៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩នេះ ស្ត្រីដែលបំរើការងារនៅផ្នែកសេវាកម្ម ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា មិនមានស្ថានភាពប្រសើរឡើងអ្វីទេ ទាក់ទងទៅនឹងភាពថ្លៃថ្នូរ និងការទទួលបាននូវសិទ្ធិគាំពារផ្នែកផ្លូវច្បាប់។ តាមរយៈខ្សែរទូរស័ព្ទ លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា ប្រាប់វិទ្យុបារាំង RFI ថាក្រុមស្ត្រីជាពិសេស អ្នកដែលបំរើការងារនៅតាមសេវាកម្មកំសាន្ត តែងរងនូវការកេងប្រវ័ញ្ជ និងរងនូវការប្រព្រឹត្តអំពើហឹង្សារផ្សេងៗ។