អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកប៉ាវ ស៊ីណា៖ព្រោះវិស័យកាត់ដេរ ជាវិស័យសំខាន់ ទើបអ្នកនយោបាយយកចំនុចនេះជាផ្ទាំងស៊ីប ព្រមានគ្នាទៅវិញទៅមក

សំឡេង ១១:៥០
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ហៅកាត់ថា CCW។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ហៅកាត់ថា CCW។ @RFI
១៨ នាទី

នៅ​រសៀល​ថ្ងៃ​ទី ២៩​វិច្ឆិកា​នេះ សហភាព សហព័ន្ធ​សហជីព និង​សមាគម ចំនួន ៥ រួម​មាន សហភាព​ចលនា​កម្មករ​កម្ពុជា សមាគម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពលរដ្ឋ​កម្ពុជា សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ សមាគម​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ និង​សម្ព័ន្ធ​សហជីព​ការងារ​ឯករាជ្យ បាន​ដាក់​លិខិត​មួយ​បង្ហាញ​ការ​ព្រួយបារម្ភ ទៅ​កាន់​ឯកអគ្គរដ្ឋទូ​ត​សហភាព​អឺរុប ប្រចាំ​កម្ពុជា។ ដូច្នេះ​ភ្ញៀវ​ប្រចាំ​ថ្ងៃ របស់​វិទ្យុបារាំង​នៅ​រាត្រី​នេះ គឺ​លោក​ ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករកម្ពុជា ហៅ​កាត់​ថា CCW​។ លោក​ ប៉ាវ ស៊ីណា មាន​ការ​ព្រួយ​បារម្ភ ជុំវិញ​ការ​ព្រមាន​បិទ​ការ​នាំ​ចូល​នានា​ពី​កម្ពុជា ទៅ​កាន់​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរុប ព្រោះ​ថា​វា​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​មែន​ទែន ដល់​ជីវិភាព​កម្មករ និយោជិត ជាង ៨០​ម៉ឺន​នាក់ រួម​ទាំង​អ្នក​ទទួល​ផល​ពី​វិស័យ​កាត់ដេរ ជិត ២​លាន​នាក់​ទៀត​។ លោក ប៉ាវ ស៊ីណា ក៏ស្នើ​ផង​ដែរ កុំ​ឲ្យ​ក្រុម​អ្នក​នយោបាយ និង​សហគមន៍​អន្តរជាតិ យក​វិស័យ​អាទិភាព​នេះ ជា​ផ្ទាំង​ស៊ីប ដើម្បី​ព្រមាន​គ្នាទៅ​វិញ​ទៅ​មក​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ