ភ្ញៀវប្រចាំថ្ងៃ

លោក ផង់ ចាន់ថន៖ គ្រួសារគឺ​ជា​ឫស​គល់​ដ៏​សំខាន់ដែល​​​ជះ​ឥទ្ធិពល​លើ​ជីវិត​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​

សំឡេង ១២:៥០
លោក ផង់ ចាន់ថន មន្ដ្រី​ផ្នែក​គោលនយោបាយ ស្វែង​រក​ការ​គាំទ្រ និង​ពង្រឹង​បណ្ដាញ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៃ​អង្គការ​ខាណា
លោក ផង់ ចាន់ថន មន្ដ្រី​ផ្នែក​គោលនយោបាយ ស្វែង​រក​ការ​គាំទ្រ និង​ពង្រឹង​បណ្ដាញ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៃ​អង្គការ​ខាណា

ចាប់​ពី​ថ្ងៃនេះ​​រហូត​ដល់​ថ្ងៃ​ទី​២៣​ឧសភា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​ដូច​ជា​សហគមន៍​មួយ​ចំនួន នឹង​រួម​គ្នា​ប្រារព្ធ​សប្ដាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដើម្បីអបអរ​ទិវា​អន្ដរជាតិ​ប្រឆាំង​នឹង​ការ​រើស​អើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ថ្ងៃ​ទី​១៧​ឧសភា​​។ លោក ផង់ ចាន់ថន មន្ដ្រី​ផ្នែក​​ពង្រឹង​បណ្ដាញសហគមន៍​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៃ​អង្គការ​ខាណា ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​គូស​បញ្ជាក់​ថា សប្ដាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នាឆ្នាំ​នេះ ប្រារព្ធ​ធ្វើ​ក្រោម​ប្រធានបទ គ្រួសារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។ គ្រួសារ ​ដែល​​បើ​តាម​លោក ផង់ ចាន់ថន គឺ​ជា​ឫស​គល់​ដ៏​សំខាន់ ដែល​អាច​​ជះ​ឥទ្ធិពល​លើ​ជីវិត​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។