អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សុខ សប្បាយណា៖ អង្គរ​សង្ក្រាន្ត​ជោគជ័យ​អាស្រ័យ​ការ​ចូល​រួម

សំឡេង ១៣:១៩
លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋានប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋានប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត RFI/Rachna IM
ដោយ៖ អ៊ឹម រចនា

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​រាត្រីនេះ​គឺ​លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋានប្រតិបត្តិ​នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ បើ​តាម​លោក សុខ សប្បាយណា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្ត​សៀមរាប​ឆ្នាំ​នេះ ប្រារព្ធ​ធ្វើ​យូរ​ជាង​រាល់​ឆ្នាំ ពោល​គឺ​មាន​រយៈ​ពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៦​មេសា​ ដោយ​មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេង​ៗ​គ្នា​ចំនួន​៣៣​កម្មវិធី ពិសេស​គឺ​វត្តមាន​ព្រះ​កេស​ហនុមាន​ធំ​ជាង​គេ​។ លោក សុខ សប្បាយណា រំពឹង​ថា ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ នឹង​ចូល​រួម​កម្សាន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះករ ព្រោះ​សម្រាប់​ក្រុម​ការងារ​រៀបចំ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តជោគជ័យ​ទៅ​បាន គឺ​អាស្រ័យលើ​ការ​ចូល​រួម​របស់​ពលរដ្ឋ​គ្រប់​គ្នា​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ