ភ្ញៀវប្រចាំថ្ងៃ
លោក សោម ស៊ីថា៖ សត្វកន្ធាយក្បាលកង្កែប បន្តរងគ្រោះដោយសកម្មភាពរបស់មនុស្ស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៦
ថ្ងៃទី២៣ឧសភានេះ គឺជាទិវាអណ្ដើកអន្ដរជាតិ។ ដើម្បីអបអរទិវានេះ អង្គការសមាគមអភិរក្សសត្វព្រៃ WCS នឹងព្រលែងកូនកន្ធាយក្បាលកង្កែបចំនួន២០០ក្បាលឲ្យទៅរស់នៅក្នុងទឹកទន្លេមេគង្គ។ សត្វកន្ធាយក្បាលកង្កែប ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក ដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ នៅកម្ពុជា សត្វកន្ធាយក្បាលកង្កែបនេះ កំពុងតែបន្តរងគ្រោះដោយសកម្មភាពផ្សេងៗរបស់មនុស្ស ទាំងការនេសាទ និងការបូមខ្សាច់បំផ្លាញទីពងកូនជាដើម។ នេះបើតាមការគូសបញ្ជាក់របស់លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកគម្រោងអភិរក្សអណ្ដើក នៃអង្គការ WCS។