អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

ហង្ស ពុទ្ធា៖ ​៨​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធសភា ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​សកម្មភាព​ទាំង​៨​ភូមិ​ភាគ​

សំឡេង ១០:២៧
លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំពាក្យ​ គជប។
លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំពាក្យ​ គជប។ @RFI
ដោយ៖ វ៉ា សំណព្វ

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក ហង្ស ពុទ្ធា បាន​លើកឡើងថា ក្នុង​រយៈពេល៨ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ព្រឹទ្ធសភា គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់​ដែល​ធ្វើ​សកម្មភាព​ផុសផុល​នៅ​ទូទាំង៨ភូមិភាគ​ទូទាំងប្រទេស។ បន្ទាប់មក គឺ​គណបក្ស​យុវជន​កម្ពុជា។ ផ្ទុយទៅវិញ គណបក្ស​រាជានិយម​បងប្អូន​គូសត្រូវ​ពីរ​ទៀត គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែ​រួបរួម​ជាតិ មិន​បានធ្វើ​សកម្មភាព​ផុសផុល​នោះទេ។ សូមបញ្ជាក់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៤នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ២៣ កុម្ភៈ។  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ