ភ្ញៀវប្រចាំថ្ងៃ

លោក តាន់ មុន្នីវិសាល៖ កម្ពុជា​ត្រូវ​អភិវឌ្ឍ​ធនធាន​មនុស្ស ដើម្បី​ទទួលបដិវត្តន៍​ឧស្សាហកម្ម​ទី​៤

សំឡេង ០៨:៤៨
លោក តាន់ មុន្នីវិសាល អ្នក​សម្រប​សម្រួល​កម្មវិធី​បណ្ដុះ​បណ្ដាល​និង​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា
លោក តាន់ មុន្នីវិសាល អ្នក​សម្រប​សម្រួល​កម្មវិធី​បណ្ដុះ​បណ្ដាល​និង​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា Tan Monivisal

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃនេះ គឺ​លោក តាន់ មុន្នីវិសាល អ្នក​សម្រប​សម្រួល​កម្មវិធី​បណ្ដុះ​បណ្ដាល​និង​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា។ នៅ​ថ្ងៃ​ស្អែក​នេះ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា នឹង​រៀបចំ​កម្មវិធី​កិច្ច​សន្ទនា​មួយ​ ក្រោមប្រធាន​បទ ហេតុ​អ្វី​កម្ពុជា​ឧស្សាហកម្ម​ទី​៤​។ តាម​រយៈ​បទ​សម្ភាស​ជាមួយ អ៊ឹម រចនា លោក តាន់ មុន្នីវិសាល បាន​​ពន្យល់​ត្រួស​ៗ​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ និង​ភាព​ចាំ​បាច់​ដែល​កម្ពុជា​ត្រូវ​អភិវឌ្ឍ​ធនធាន​មនុស្ស ដើម្បី​ទទួល​ការ​មក​ដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​នេះ​។