លោកជា ផល្លារិន៖ ការអភិវឌ្ឍឧស្សាហកម្មកម្ពុជាផ្តល់ឱកាសដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១១:១៤
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសៅរ៍នេះគឺលោកជា ផល្លារិន ដែលជាអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ«អម្រឹត»។ លោកជា ផល្លារិន អះអាងថា ក្នុងរយៈពេល១០ឆ្នាំទៀត សកម្មភាពសេដ្ឋកិច្ចនៅកម្ពុជានឹងបន្តរីកចម្រើន ហើយការបង្កើតគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្មនៅក្នុងប្រទេសនេះ នឹងផ្តល់ឱកាសកាន់តែច្រើនឡើងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ការអះអាងដូច្នេះរបស់លោកជា ផល្លារិន នៅថ្ងៃនេះ គឺបន្ទាប់ពី«អម្រឹត»បានក្លាយជាសមាជិកពេញលេញនៃបណ្ដាញមីក្រូហិរញ្ញវត្ថុអន្តរជាតិអាវ៉ង់គ្រុប ( ADVANS GROUP) កាលពីថ្ងៃសុក្រ។