កម្ពុជា

លោក​ហង្ស ពុទ្ធា​៖​គ.ជ.ប​​នឹង​​ពង្រីក​​ការ​ផ្សព្វផ្សាយ​​ការ​យល់ដឹង​​ពី​ការ​បោះឆ្នោត ​បើសិន​​មាន​លទ្ធភាព​​ថវិកា​

​លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​
​លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​

តាំងពី​ថ្ងៃទី ៧ មេសា​សប្តាហ៍​មុន​មក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប)បាន​បង្កើត​នូវ​កម្មវិធី​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​ការបោះឆ្នោត​ឃុំ សង្កាត់​តាម​វិទ្យុ​នៅ​គ្រប់ ២៥រាជធានី-ខេត្ត។ កម្មវិធី​ថ្មី​នេះ មាន​រយៈពេល​ពីរ​ខែ​ដោយ​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី ៦មិថុនា គឺ​ក្រោយ​ការបោះឆ្នោត​ពីរ​ថ្ងៃ។ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែលជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​បញ្ជាក់ថា គ.ជ.ប មិន​ចង់​ផ្សព្វផ្សាយ​ត្រឹមតែ​វិទ្យុ​ប៉ុណ្ណោះ​ទេ គឺ​គ.ជ.ប​ចង់​ពង្រីក​ការផ្សព្វផ្សាយ​នេះ​បន្ថែមទៀត បើ​មានលទ្ធភាព​ថវិកា​នោះ។ តទៅ​នេះ សូម​ស្ដាប់​ការបកស្រាយ​របស់លោក​ហង្ស ពុទ្ធា ឆ្លើយតប​នឹង​សំណួរ​របស់​វណ្ណ សុគន្ធា ដូចតទៅ៖