ភ្ញៀវប្រចាំថ្ងៃ

លោក​អ៊ិន គង់ជិត៖ គណៈកម្មការ​​អន្ដរ​ក្រសួង ​គួរ​​រៀប​ចំ​​​ជំនួប​​ដើម្បី​​ដោះ​ស្រាយ​​ជម្លោះ​ដីធ្លី​​​​ឲ្យ​​បាន​ឆាប់​

សំឡេង ១២:០៤
លោក​អ៊ិន គង់ជិត មន្ដ្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​​​លីកាដូ ប្រចាំ​ខេត្ត​កោះកុង
លោក​អ៊ិន គង់ជិត មន្ដ្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​​​លីកាដូ ប្រចាំ​ខេត្ត​កោះកុង @In Kongchit

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​​នៅ​ថ្ងៃ​សៅរ៍​នេះ គឺ​លោក​អ៊ិន គង់ជិត មន្ដ្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​​​លីកាដូ ប្រចាំ​ខេត្ត​កោះកុង។ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ លោក​អ៊ិន គង់ជិត បាន​រៀប​រាប់​ប្រាប់​អំពី​ ហេតុការណ៍​ចុះ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ពី​សំណាក់​ក្រុម​សន្តិសុខ​នៃ​ក្រុមហ៊ុន​ចិន Union Development Group។ លោក​អ៊ិន គង់ជិត បាន​អំពាវនាវ​ដល់​គណៈកម្មការ​អន្ដរក្រសួង ឲ្យ​រៀបចំ​ជំនួបរវាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់​។