អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោករុន រ័ត្នវាសនា​៖​ការ​បង្ហាញ​ទីតាំង​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ គឺ​ដើម្បី​រំលឹក​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​ផឹកស៊ី​

សំឡេង ១១:០៣
លោក​ឧត្តម​សេនីយ៍​ឯក​រុន រ័ត្នវាសនា ប្រធាន​នាយក​ដ្ឋាន​គនរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​។
លោក​ឧត្តម​សេនីយ៍​ឯក​រុន រ័ត្នវាសនា ប្រធាន​នាយក​ដ្ឋាន​គនរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​។ @RFI
ដោយ៖ វណ្ណ សុគន្ធា
១៨ នាទី

គិតត្រឹមថ្ងៃទី​២៨​ កុម្ភៈ​នេះ ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោកថ្មី​របស់​នគរបាល​ចរាចរណ៍​ មាន​រយៈ​ពេល​ជិត​ពីរ​ខែ​ហើយ​។ ​ជិត​ពីរ​ខែ​មក​នេះ ​ការ​អនុវត្ត​មាន​ភាព​រលូន​ទៅ​មុខ​ បើ​ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ក្តី​។ ​បើ​តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​នៅក្នុង​រយៈ​ពេល​នេះ ​នគរបាល​បាន​បញ្ជូន​អ្នក​បើកបរ​ក្រោម​ជាតិ​ស្រវឹង​កម្រិត​ខ្ពស់​ប្រមាណ​ជាង​២០០នាក់​ទៅ​កាន់​តុលាការ ​ដើម្បី​ផាក​ពិ​​ន័យ ​និង​ដាក់​ទោសទណ្ឌ​ទៅ​តាម​ច្បាប់​។ ​ថ្វីបើ​នគរបាល​ចរាចរណ៍​រឹត​បន្តឹង​ការ​ចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ជា​រៀងរាល់​យប់​នៃ​ក្តី​ ក៏ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ឆ្ងល់​នោះ ​គឺ​ថា​នគរបាល​ចរាចរណ៍​តែងតែ​បង្ហើប​ប្រាប់​ជា​មុន​ពី​ទី​តាំង ​និង​ពេលវេលា​នៃ​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ជាតិស្រវឹង​​។ ​ឆ្លើយ​​នឹង​​សំណួរ​របស់​វណ្ណ​ សុគន្ធា​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​របស់​វិទ្យុបារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ ​លោក​រុន រ័ត្នវាសនា ​ប្រធាន​នាយក​ដ្ឋាននគរបាល​ចរាចរណ៍ ​និង​ សណ្តាប់​សាធារណៈ​នៃ​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជាក់​ថា ​ការបង្ហាញ​ពី​ទីតាំង​នៃ​ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​នេះ ​គឺ​ដើម្បី​រំលឹក​ដល់​ពលរដ្ឋ​ឲ្យ​គិត ​និង ​ប្រុង​ប្រយ័ត្ន​ពី​ការ​ផឹកស៊ី​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ