ភ្ញៀវប្រចាំថ្ងៃ

លោក​សម រង្ស៊ី​៖​ដោយសារ​តែ​ “ខ្លាច”​លោក ​ទើប​​លោក​​ហ៊ុន សែន​​ស្នើ​​ឲ្យ​​កែ​​ច្បាប់​​បក្ស​នយោបាយ​​ជា​ថ្មី​

សំឡេង ១២:២៣
លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ
លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ

គម្រោង​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដោយ​មិន​ឲ្យ​ទណ្ឌិត​មក​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​គណបក្សនយោបាយ​នៅ​កម្ពុជា កំពុងរ​កិល​ទៅមុខ​បន្តិចម្តងៗហើយដោយ​នៅពេលនេះ​ក្រុមអ្នកច្បាប់​របស់​គណបក្ស​កាន់អំណាច​កំពុងតែ​ពិភាក្សា​រៀបចំ​ធ្វើ។ ជុំវិញ​បញ្ហា​នេះ លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​បញ្ជាក់ថា មូល​ហេតុដែល​រដ្ឋាភិបាល​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ជាថ្មី គឺ​ដោយសារតែ“ខ្លាច”រូបលោក។ តទៅ​នេះ សូម​បទ​សម្ភាស​ទាំងស្រុង​រវាង​វណ្ណ សុគន្ធា និង​លោក​សម រង្ស៊ី៖