អ្នកនាងស៊ុក សោភ័ណ្ឌ៖ មានអាហារខ្មែរ៧០មុខសម្រាប់ភ្លក្សនៅពហុកីឡដ្ឋានជាតិអូឡាំពិក
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៤៧
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យនេះគឺអ្នកនាងស៊ុក សោភ័ណ្ឌ នាយិកាផ្នែកទំនាក់ទំនងនិងស្វែងរកថវិកានៅមណ្ឌលដើម្បីភាពញញឹមនៃកុមារ (PSE)។ អ្នកនាងស៊ុក សោភ័ណ្ឌ និយាយអំពីការរៀបចំពិធីបង្ហាញម្ហូបអាហារខ្មែរ ដែលមជ្ឈមណ្ឌល PSE គ្រោងនឹងរៀបចំឡើងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៣ និងទី៤ ខែមេសា ឆ្នាំ២០១៥ ចាប់ពីម៉ោង៥ល្ងាចរហូតដល់យប់។ អំឡុងពេលនោះ ម្ហូបអាហារដែលជាកេរដំណែលបុព្វបុរសខ្មែរចំនួន៧០មុខ មកពី១៩ខេត្តរាជធានីរបស់កម្ពុជា គឺសម្រាប់អ្នកចូលរួមភ្លក្សរស់ជាតិ។