លោក​​តឹក វណ្ណា​រ៉ា​៖​មិន​​ជឿ​ទុក​ចិត្ត​​គ្នា​​ទើប​​បញ្ហា​​ពលរដ្ឋ​​រង​គ្រោះ​​ព្រោះ​​ទំនប់​​សេសា​ន​​ក្រោម​២​ដោះស្រាយ​​មិន​​ចេញ​

សំឡេង ១១:០១
លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។
លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។ សហការី

ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារតែ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ និង​តំណាង​ក្រសួង និង​អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​បរាជ័យ​ក្នុង​ការជួបពិភាក្សាគ្នា​អំពី​ក្តី​ព្រួយបារម្ភ​ជុំវិញ​រឿង​ទំនប់​នេះ​កាលពី​ថ្ងៃ​ចន្ទ។ លោក​តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ដែល​ចូលរួម​សម្របសម្រួល​ឲ្យ​មាន​ជំនួប​នេះ លើកឡើងថា ការបរាជ័យ​នេះ​ដោយសារតែ​មិន​ឯកភាពគ្នា​លើ​សមាសភាព​ចូលរួម។ ដោយឡែក សម្រាប់​ពលរដ្ឋ​ដែល​មិន​ចាក​ចេញពី​កន្លែង​រង​ផលប៉ះពាល់​ដោយ​ទំនប់​សេ​សាន​ក្រោម២វិញ លោក​តឹក វណ្ណា​រ៉ា បញ្ជាក់ថា ព្រោះ​មិន​ទុកចិត្ត​គ្នា​ដោយ​ខាង​អាជ្ញាធរ​ថា ភូមិ​របស់​ពួកគេ​នឹងត្រូវ​លិច តែ​ខាង​ពលរដ្ឋ​វិញ​ថា​មិន​លិច​ទេ ដូច្នេះ​ទើប​ពួកគេ​មិន​ទទួលយក​សំណង​ដើម្បី​ចាកចេញ​ឡើយ។