ភ្ញៀវប្រចាំថ្ងៃ

លោក​ធន់ សា​រ៉ា​យ​៖ ​ការ​ចុះឈ្មោះ​​អ្នក​បោះឆ្នោត​​បែប​​ទំនើប​​ចំណាយ​ពេល​​តិច​ជាង​​មុន​

សំឡេង ១២:០០
លោក ធន់ សារ៉ាយ នាយក​ប្រតិបត្តិ​នៃ​សមាគម​អាដហុក ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា
លោក ធន់ សារ៉ាយ នាយក​ប្រតិបត្តិ​នៃ​សមាគម​អាដហុក ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា Bona/RFI

ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​លោក ធន់ សា​រ៉ា​យ។ លោកនាយក​ប្រតិបត្តិ​នៃ​សមាគម​អាដហុក ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែលជា​សមាជិក​ក្នុង​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត បាន​អះអាងថា របៀប​ចុះឈ្មោះ​អ្នកបោះឆ្នោត​បែប​ទំនើប​គឺ​ឆាប់​ជាង​របៀប​ចាស់ ហើយ​អាច​ទទួលបាន​បញ្ជី​ឈ្មោះ​សុក្រឹត​ជាង​មុន។ លោក ធន់ សា​រ៉ា​យ ក៏បាន​វាយតម្លៃ​ដែរ​ថា ការធ្វើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​គឺ​ចំណាយ​អស់​ប្រហែល២០លាន​ដុល្លារ​អាមេរិក។