ភ្ញៀវប្រចាំថ្ងៃ

លោក​យាង វណ្ឌី​៖ ​កុន​​​ខ្មែរ​​ជោគជ័យ ​គឺ​​ទាល់​​តែ​​មាន​​បង្ហាញ​​​ពី​​អត្តសញ្ញាណ​​ខ្មែរ​

សំឡេង ០៩:៥៦
លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា
លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា RFI/ Im Rachna

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ គឺ​លោក យាង វណ្ឌី ប្រធាន​ក្រុម​ព្រះ​សុរិយា​។ ក្រុម​ព្រះសុរិយា ជា​ក្រុម​ដែល​ធ្វើ​ការ​​ស្រាវជ្រាវ​ពី​ភាពយន្ត​ខ្មែរ​ពី​អតីតកាល ដើម្បី​ដាក់​បញ្ចាំង​ជូន​សាធារណជន​ឲ្យ​បាន​យល់​ដឹង​​។ ទាក់ទង​នឹង​វិស័យ​ភាពយន្ត លោក យាង វណ្ឌី លើក​ឡើង​ថា ភាពយន្ត​សម័យ​មុន​ជោគជ័យ​ខ្លាំង​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស គឺ​ដោយ​សារ​តែ​ផលិតករ​ភាពយន្ត​សម័យ​នោះ ​ដាក់​បញ្ចូល​នូវ​អត្តសញ្ញាណ​ជា​ខ្មែរ ទៅ​ក្នុង​ភាពយន្ត​របស់​ខ្លួន​។ លោក​ថា ​ផលិតករ​ខ្មែរ​ជំនាន់​ថ្មី ចាំ​បាច់​ត្រូវ​តែ​បង្ហាញ​ពី​អត្តសញ្ញាណ​ជា​ខ្មែរ​នៅ​ក្នុង​ភាពយន្ត​របស់​ខ្លួន​ ទើប​​វិស័យ​ភាពយន្ត​សម័យ​បច្ចុប្បន្ន​ទទួល​បាន​ជោគជ័យ​។