អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក យ៉ែម បុញ្ញឫទ្ធិ ៖​ កម្ពុជា​ មិន​សូវ​​បាន​ចំណេញ​ច្រើន​ប៉ុន្មាន​ទេ​ពីកិច្ច​ប្រជុំ​របស់​សភា​និយាយ​ភាសា​បារាំង

សំឡេង ០៩:៣៧
រូបថត៖ លោកតំណាងរាស្ត្រ  យ៉ែម បុញ្ញាឫទ្ធិ សមាជិកក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង APF។
រូបថត៖ លោកតំណាងរាស្ត្រ យ៉ែម បុញ្ញាឫទ្ធិ សមាជិកក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង APF។
ដោយ៖ ហេង ឧត្តម

ភ្ញៀវ​ប្រចាំថ្ងៃរបស់​យើង ​នៅរាត្រីនេះ គឺលោក​តំណាង​រាស្ត្រ​ យ៉ែម បុញ្ញឫទ្ធិ ដែល​​ជា​​​សមាជិក​​ក្រុម​សភាជាតិ​កម្ពុជា នៃ​សភា​និយាយ​ភាសា​បារាំង APF។ តាំង​ពីថ្ងៃទី​២៨មករាមក សភា​និយាយ​ភាសា​បារាំង APF ​បាន​​បើ​ក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ នៅ​ខេត្ត​សៀម​រាប​អង្គរ​។ ជា​កិច្ច​ប្រជុំ​​ខ្នាត​អន្តរជាតិ​ ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​ ក្នុង​នោះ​មាន​ការ​ចូលរួម​ពីអ្នក​​តំណាង​រាស្ត្រខ្មែរ សមាជិក​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​អ្នក​តំណាង​រាស្រ្ត​បរទេស​ មក​ពី​​ប្រទេស​និយាយ​ភាសា​បារាំង​ ប្រហែល​​ជាង​១០០នាក់។ ក្នុង​នាម​ជាសមាជិក​​ក្រុម​សភាជាតិ​កម្ពុជា​ លោក យ៉ែម បុញ្ញឫទ្ធិ ​ប្រាប់​វិទ្យុ​បារាំង​​​​ថា​កម្ពុជា​មិន​សូវ​​បាន​ចំណេញ​​ច្រើន​ប៉ុន្មាន​ទេ​ពីកិច្ច​ប្រជុំ​របស់​សភា​​និយាយ​ភាសា​បារាំង​នេះ​។​​​

ផ្សាយពាណិជ្ជកម្ម

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ