លោក អ៊ី សារ៉ុម៖ នៅទីក្រុង កុមារម្នាក់ក្នុងចំណោម៣នាក់ មានការលូតលាស់មិនប្រក្រតី
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃនេះ គឺលោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំងអន្ដរជាតិ លោក អ៊ី សារ៉ុម បានរៀបរាប់ពីស្ថានភាពរបស់កុមាររស់នៅក្នុងទីក្រុង។ បើតាមនាយកប្រតិបត្តិអង្គការរូបនេះ កុមារនៅទីក្រុងម្នាក់ក្នុងចំណោម៣នាក់ មានការលូតលាស់មិនប្រក្រតី។ អំពើពុករលួយ ការហូបចុកមិនគ្រប់គ្រាន់ ខ្យល់អាកាសបរិស្ថានមិនល្អប្រសើរ និងភាពចង្អៀតនៃទីក្រុង ក៏ជាបញ្ហាប្រឈម ដែលកុមារនៅទីក្រុងកំពុងជួបប្រទះផងដែរ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ