លោក ពុយ គា៖ ទំនាក់ទំនងកម្ពុជាអាមេរិក ដូចអំពិលអំពែក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៥:៣១
រដ្ឋមន្ដ្រីការបរទេសអាមេរិក លោក ចន ឃែរី នឹងបំពេញទស្សនកិច្ចផ្លូវការពីរថ្ងៃនៅកម្ពុជា នាដើមសប្ដាហ៍ក្រោយ។ ឆ្លៀតឱកាសនេះ លោក ពុយ គា អ្នកកាសែតជើងចាស់ និងជាអគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជា បានរំលឹកប្រាប់វិទ្យុបារាំងឡើងវិញ អំពីទំនាក់ទំនងកម្ពុជា-អាមេរិក។ បើតាមលោក ពុយ គា ទំនាក់ទំនងកម្ពុជាអាមេរិកកន្លងមក មានរូបភាពដូចអំពិលអំពែក។ ដោយឡែក នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី លើកនេះ អាមេរិកត្រូវការជំហច្បាស់លាស់មួយចំនួនពីកម្ពុជា ពិសេសក្នុងវិស័យសេដ្ឋកិច្ច និងសន្តិសុខអន្ដរជាតិ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ