ភ្ញៀវប្រចាំថ្ងៃ

លោក វន ពៅ៖ ខ្ញុំ​ជា​ជន​រង​គ្រោះ​ដែល​ត្រូវ​តុលាការ​កាត់​ទោស ក្នុង​សំណុំ​រឿង​ហិង្សា ថ្ងៃ​០២​មករា​២០១៤

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​២​មករា​ឆ្នាំ​២០១៦​នេះ គឺ​ជា​ខួប​ពីរ​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​ហិង្សា រវាង​កម្មករ​កាត់ដេរ និង​កង​កម្លាំង​យោធា​ឆ័ត្រ​យោង​៩១១​ នៅមុខរោងចក្រយ៉ាងជីង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោក វន ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង ក៏​ត្រូវ​បាន​កង​កម្លាំង​យោធា​វាយ​បង្ក្រាប ជាមួយ​កម្មករ​ផ្សេង​ទៀត​ផង​ដែរ​។ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង លោក វន ពៅ បាន​រៀបរាប់​ពី​ហេតុការណ៍​ថ្ងៃ​នោះ​ឡើង​វិញ​។ រហូត​មក​ទល់​ពេល​នេះ លោក វន ពៅ នៅ​តែ​អះអាង​ថា រូប​លោក​គឺ​ជា​ជន​រង​គ្រោះ ​ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដោយ​អយុត្តិធម៌​។ 

លោក វន ពៅ ប្រ​ធានសមាគម​​អ្នក​ប្រកប​របរ​ក្រៅ​​ប្រព័ន្ធ
លោក វន ពៅ ប្រ​ធានសមាគម​​អ្នក​ប្រកប​របរ​ក្រៅ​​ប្រព័ន្ធ RFI
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត