ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ី សុខឡេង៖ ចាប់​ពី​ស្អែក​នេះ​ត​ទៅ ក្រុង​ព្រះសីហនុ លែង​មាន​ហើយ ហ្គេម​បាញ់​ត្រី!

សំឡេង ១២:២០
លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ
លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះគឺ លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ​​។ កាល​ពី​ថ្ងៃ​ទី​៨​ខែ​មករា​កន្លង​ទៅ អភិបាល​ក្រុង​ព្រះសីហនុ​រូប​នេះ បាន​ប្រកាស​លា​លែង​ចេញ​ពី​តំណែង ប្រសិន​បើ​លោក​បង្ក្រាប​អាជីវកម្ម​ហ្គេម​បាញ់​ត្រី​នៅ​ក្រុង​ព្រះសីហនុ​មិន​បាន​ទេ​។ ៥​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកាស​នោះ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៣​មករា​នេះតែ​ម្ដង លោក អ៊ី សុខឡេង បាន​ប្រកាស​ថា ចាប់​ពី​ស្អែក​នេះ​ត​ទៅ ក្រុង​ព្រះសីហនុ លែង​មាន​ហើយ ហ្គេម​បាញ់​ត្រី! សម្រាប់​​អភិបាល​ក្រុង​ព្រះសីហនុ នេះ​គឺ​ជា​ជោគជ័យ​របស់​លោក និង​អាជ្ញាធរ​ក្រុង​ព្រះសីហនុ​គ្រប់​ជាន់​ថ្នាក់។ ហើយ​វា​ក៏​ជា​ជោគជ័យ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI