ភ្ញៀវប្រចាំថ្ងៃ

លោក​អ៊ុំ សា​រឹ​ទ្ធ​៖ ​ព្រឹទ្ធ​សភា​​កម្ពុជា​​បង្កើន​​ការយ​ក​ចិត្ត​ទុកដាក់​​ចំពោះ​​ភាសា​​បារាំង​

សំឡេង ១២:០២
លោក អ៊ុំ សា​រឹ​ទ្ធ អគ្គលេខាធិការ​នៃ​ព្រឹទ្ធសភា​កម្ពុជា
លោក អ៊ុំ សា​រឹ​ទ្ធ អគ្គលេខាធិការ​នៃ​ព្រឹទ្ធសភា​កម្ពុជា @ Senate website

ភ្ញៀវ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​​គឺ​​លោក អ៊ុំ សា​រឹ​ទ្ធ ​ដែល​ជា​​អគ្គ​លេខា​ធិការ​​នៃ​​ព្រឹទ្ធសភា​​កម្ពុជា​។ ​លោក​អ៊ុំ សា​រឹទ្ធ​ ​បាន​ឱ្យដឹ​ង​ថា ​អង្គការ​នីតិប្បញ្ញត្តិ​​កំ​ពូ​ល​​របស់​​កម្ពុជា​​នេះ​​នឹង​​រៀបចំ​​រាត្រី​សមោសរ​​មួយ​​នៅ​​ថ្ងៃ​​សុក្រ​​ស្អែក ​ដើម្បី​​បង្កើន​​ការ​យក​ចិត្ត​ទុកដាក់​​និង​​ដើម្បី​​ថ្លែង​អំណរ​គុណ​​ចំពោះ​​ការ​រួម​ចំណែក​​នៃ​​សហគមន៍​​អ្នក​​និយាយ​​ភាសា​បារាំង​​ទាំង​​នៅ​​កម្ពុជា​ ទាំង​​នៅ​លើ​​ពិភពលោក​។ ​មន្ត្រី​​ខ្មែរ​​ដែល​​ពូកែ​​និយាយ​​បារាំង​​ដែរ​​នេះ​ បាន​​គូស​ប​ញ្ជាក់​​អំពី​​ប្រយោជន៍​​នៃ​​ភាសា​​បារាំង​​សម្រាប់​​កម្ពុជា​។